សំណួរ និងចម្លើយស្រង់ចេញពី មតិ-យោបល់ (Comments) របស់មហាជនតាមរយៈ Facebook Page
      សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
  1. [+]  [-]  ពាក់ព័ន្ធពន្ធលើប្រាក់ចំណូល
  2. [+]  [-]  ពាក់ព័ន្ធពន្ធប៉ាតង់
  3. [+]  [-]  ពាក់ព័ន្ធអាករលើតម្លៃបន្ថែម
  4. [+]  [-]  ពាក់ព័ន្ធពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
  5. [+]  [-]  ពាក់ព័ន្ធអាករពិសេសលើទំនិញ និងសេវាមួយចំនួន
  6. [+]  [-]  ពាក់ព័ន្ធពន្ធប្រថាប់ត្រា
  7. [+]  [-]  ពាក់ព័ន្ធពន្ធលើប្រាក់បៀវត្ស
  8. [+]  [-]  ពាក់ព័ន្ធពន្ធលើអចលនទ្រព្យ
  9. [+]  [-]  ពាក់ព័ន្ធពន្ធលើដីធ្លីមិនបានប្រើប្រាស់
  10. [+]  [-]  ពាក់ព័ន្ធពន្ធកាត់ទុក
  11. [+]  [-]  ម៉ៅការទៅស្វ័យប្រកាស
  12. [+]  [-]  ទូទៅ

លោកអ្នកមានសំណួរ យើងមានចម្លើយស្តីពីអាករលើតម្លៃបន្ថែម
  • ១. ដូចម្តេចដែលហៅថាអាករលើតម្លៃបន្ថែម?
    • អាករលើតម្លៃបន្ថែម គឺជាអាករកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ អាករនេះត្រូវប្រមូលពីការ ប្រកបអាជីវកម្ម និងការនាំចូល។
      ការប្រកបអាជីវកម្មភាគច្រើនទាក់ទិនទៅនិងការផ្គត់ផ្គង់ទំនិញឬសេវា។ ការប្រកបអាជីវកម្មទាំងនោះ ត្រូវជាប់ អាករលើតម្លៃបន្ថែមប្រសិនបើការផ្គត់ផ្គង់ៈ
      - ធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជា
      - ធ្វើឡើងដោយបុគ្គលជាប់អាករ
      - ធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្មឬដំណាក់កាលពង្រីកអាជីវកម្ម
      - គ្មានការបញ្ជាក់ច្បាស់លាស់ថា មិនជាប់អាករ ឬជាប់អាករតាមអត្រា ០%
      ការផ្គត់ផ្គង់ ធ្វើឡើងដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមិនមែន ជាការផ្គត់ផ្គង់មិន ជាប់អាករហៅថា ការផ្គត់ផ្គង់ជាប់អាករ។
      បុគ្គលជាប់អាករគឺជា រូបវ័ន្តបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមហាជន ឬបុគ្គលណាមួយដែលមាន ផលរបរបានមកពីការផ្គត់ផ្គង់ជាប់អាករលើសពីកំរិតអប្បបរមានៃផលរបរត្រូវ ចុះបញ្ជី ត្រូវទៅចុះបញ្ជីអាករលើ តម្លៃបន្ថែម។
      ការផ្គត់ផ្គង់ត្រូវនៅក្រៅដែនអនុវត្តអាករលើតម្លៃបន្ថែមប្រសិនបើការផ្គត់ផ្គង់នោះ :
      - ធ្វើឡើងដោយបុគ្គលដែលមិនមែនជាបុគ្គលជាប់អាករ ឬ
      - មិនធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្ម ឬដំណាក់កាលពង្រីកអាជីវកម្ម
  • ២. ដូចម្តេចដែលហៅថាការផ្គត់ផ្គង់ជាប់អាករ?
    • ប្រសិនបើលោក​/លោកស្រីកំពុងធ្វើអាជីវកម្មទំនិញ(ធ្វើការផ្គត់ផ្គង់ទំនិញ) ឬប្រសិនបើលោក/លោកស្រី បំពេញការងារអ្វីមួយដល់បុគ្គលផ្សេងទៀត ហើយបានទទួលការទូទាត់សម្រាប់ការងារនោះ(ធ្វើការផ្គត់ផ្គង់សេវា) មានន័យថាលោក/លោកស្រីកំពុងធ្វើការផ្គត់ផ្គង់ជាប់អាករ។
      សរុបសេចក្តីទៅ អ្វីៗដែលលោក/លោកស្រីបានធ្វើតាមមធ្យោបាយអាជីវកម្ម គឺជាការផ្គត់ផ្គង់ជាប់អាករ មិនមែនសំដៅតែអ្វីដែលលោក/លោកស្រីអនុវត្តក្នុងអាជីវកម្មប្រចាំថ្ងៃនោះទេ។
  • ៣. តើមានការផ្គត់ផ្គង់បែបណាផ្សេងទៀតទេ?
    • ក្រៅពីការផ្គត់ផ្គង់ជាប់អាករ នៅមានការផ្គត់ផ្គង់មួយចំនួនទៀត ដែលច្បាប់ស្តីពីសារពើពន្ធបានកំណត់ថាជា ការផ្គត់ផ្គង់មិនជាប់អាករ។ លោក/លោកស្រីចាំបាច់ត្រូវដឹងអំពីការផ្គត់ផ្គង់មិនជាប់អាករ ព្រោះវាអាចប៉ះពាល់ ដល់ទឹកប្រាក់អាករលើតម្លៃបន្ថែមនៃទំនិញដែលបានទិញសម្រាប់ប្រកបអាជីវកម្មដែលលោក/ លោកស្រីអាច ស្នើសុំជាឥណទាន។
      ការផ្គត់ផ្គង់មិនជាប់អាកររួមមានៈ
      - សេវាប្រៃសណីយ៍សាធារណៈ
      - សេវារបស់មន្ទីរពេទ្យ គ្លីនិក សេវាខាងវេជ្ជសាស្រ្ត ទន្តសាស្រ្ត និងការលក់ទំនិញបន្ទាប់បន្សំខាង
        វេជ្ជសាស្រ្តនិងទន្តសាស្រ្តដែលទាក់ទិនការបំពេញសេវាទាំងនេះ
      - សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
      - សេវាធានារ៉ាប់រង
      - សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ
      - ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ
      - សកម្មភាពមិនស្វែងរកចំណេញដើម្បីបំរើផលប្រយោជន៍សាធារណៈដែលបានទទួលស្គាល់
        ដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ៤. ដូចម្តេចដែលហៅថាអាករលើធាតុចេញ?
    • អាករលើធាតុចេញគឺជាអាករលើតម្លៃបន្ថែម ដែលលោក/លោកស្រីកំណត់លើអតិថិជនក្នុងពេលដែល លោក/លោកស្រីជាបុគ្គលជាប់អាករធ្វើការផ្គត់ផ្គង់ជាប់អាករ។
  • ៥. អាត្រាអាករលើតម្លៃបន្ថែមមានប៉ុន្មាន?
    • មានអត្រាពីរគឺ អត្រាស្តង់ដា(១០ភាគរយ) និង អត្រាសូន្យ(០ភាគរយ)។
  • ៦. ធ្វើដូចម្តេចទើបខ្ញុំដឹងថាការផ្គត់ផ្គង់របស់ខ្ញុំ ជាប់អាករតាមអត្រាសូន្យ ឬ មិនជាប់អាករ?
    • ចំណុចទី៣ខាងលើបានរៀបរាប់អំពីការផ្គត់ផ្គង់មិនជាប់អាករ។ ប្រសិនបើលោក/លោកស្រីមិនយល់ច្បាស់ អំពីការផ្គត់ផ្គង់របស់លោក/លោកស្រីទេនោះ សូមអញ្ជើញទៅសាកសួរនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។
      ការនាំទំនិញចេញពីព្រះរាជាណាចក្រកម្ពុជា ការផ្គត់ផ្គង់សេវាជាប់អាករដែលបានធ្វើនៅក្រៅព្រះរាជាណា ចក្រកម្ពុជា និងការដឹកជញ្ជូនទំនិញ ឬអ្នកដំណើរជាអន្តរជាតិព្រមទាំងទំនិញ និង សេវាដែលទាក់ទិននិងការនាំ ចេញនិងការដឹកជញ្ជូនអ្នកដំណើរជាអន្តរជាតិត្រូវជាប់អាករតាមអត្រាសូន្យ។
      សូមចងចាំថា ការផ្គត់ផ្គង់ជាប់អាករណាមួយដែលមិនជាប់អាករតាមអត្រាសូន្យ ត្រូវជាប់ជាប់អាករ តាមអត្រាស្តង់ដារ។
  • ៧. តើការផ្គត់ផ្គង់មិនជាប់អាករ និងការផ្គត់ផ្គង់ជាប់អាករតាមអត្រាសូន្យ ខុសគ្នាយ៉ាងដូចម្តេច?
    • ជាទូទៅចំពោះការផ្គត់ផ្គង់មិនជាប់អាករ និង ការផ្គត់ផ្គង់ជាប់អាករតាមអត្រាសូន្យ គឺលោក/លោកស្រីមិនត្រូវ គិតអាករលើការផ្គត់ផ្គង់ទាំងពីរនេះទេ ក៏ប៉ុន្តែប្រសិនបើលោក/លោកស្រីធ្វើការផ្គត់ផ្គង់មិនជាប់អាករ លោក/ លោកស្រីមិនអាចទទួលបានវិញនូវប្រាក់អាករលើធាតុចូលដែលលោក/លោកស្រីបានបង់ នោះឡើយ។
  • ៨. តើមានការផ្គត់ផ្គង់ណាទៀតដែលជាប់អាករលើតម្លៃបន្ថែម?
    • ក្រៅពីការលក់ប្រចាំថ្ងៃ នៅមានការផ្គត់ផ្គង់ផ្សេងទៀតដែលលោក/លោកស្រីត្រូវតែគិតអាករលើតម្លៃបន្ថែម ដូចជាៈ
      ក. ការផ្គត់ផ្គង់ម្ហូបអាហារ ឬទំនិញផ្សេងទៀត ឱ្យដល់បុគ្គលិករបស់លោក/លោកស្រី ទោះបីជាក្នុងរូប
          ភាពលក់ដោយបញ្ចុះថ្លៃ ឬឥតគិតថ្លៃក្តី ឬការលក់ចេញពីម៉ាស៊ីនលក់ស្វ័យប្រវត្តិ
      ខ. ការលក់ទ្រព្យសកម្មដែលប្រើប្រាស់ក្នុងអាជីវកម្មដូចជា គ្រឿងសម្ភារៈបរិក្ខារ គ្រឿងសង្ហារឹម យាន
          យន្តសម្រាប់ធ្វើអាជីវកម្ម ។ល។
      គ. ការឱ្យជួល ឬឱ្យខ្ចីទំនិញទៅបុគ្គលម្នាក់ទៀត
      ឃ. ការជូនអំណោយទៅមិត្តភក្តិ៍ ឬ អ្នកតំណាងអាជីវកម្ម
      ង. ការដកយកទំនិញទៅប្រើប្រាស់សម្រាប់ជាប្រយោជន៍ផ្ទាល់របស់លោក/លោកស្រី និងគ្រួសាររបស់
          លោក/លោកស្រី
      ច. កំរៃដែលបានមកពីការលក់អ្វីមួយក្នុងនាមបុគ្គលផ្សេងទៀត
  • ៩. តើខ្ញុំនៅតែគិតអាករលើតម្លៃបន្ថែមឬ ប្រសិនបើគ្មានការទូទាត់ប្រាក់?
    • ក្នុងករណីនេះ លោក/លោកស្រីត្រូវតែគិតអាករលើតម្លៃបន្ថែម លើទំនិញ ឬ សេវាដែលបានផ្គត់ផ្គង់ដូចមាន ចែងក្នុងចំណុចទី៨ខាងលើដោយផ្អែកលើតម្លៃទីផ្សារនៃទំនិញឬសេវា នៅពេលធ្វើការផ្គត់ផ្គង់នោះ។ ក៏ដូចគ្នាដែរ លោក/លោកស្រីត្រូវតែគិតអាករលើតម្លៃបន្ថែមតាមតម្លៃពេញ ចំពោះទំនិញណាមួយដែល លោក/លោកស្រីធ្វើ ការផ្គត់ផ្គង់ហើយទទួលសំណងមកវិញជាទំនិញឬ សេវាជំនួសឱ្យសាច់ប្រាក់ ដូចជា ការដោះដូរទំនិញជាដើម។
      ប្រសិនបើលោក/លោកស្រីត្រូវគិតអាករលើតម្លៃបន្ថែម ប៉ុន្តែមិនបានគិតទេនោះ លោក/លោកស្រីនឹងនៅតែ គិតអាករលើធាតុចេញដដែល។ តម្លៃដែលលោក/លោកស្រីបានគិតពីអតិថិជនត្រូវចាត់ទុកថាជាតម្លៃរួមទាំង អាករលើតម្លៃបន្ថែម។
  • ១០. តើអ្វីទៅជាអាករលើធាតុចូល?
    • អាករលើធាតុចូល គឺជាប្រាក់អាករដែលលោក/លោកស្រីបានបង់លើទំនិញឬសេវា ដែលលោក/លោកស្រី បានទិញសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម។ ប្រសិនបើលោក/លោកស្រីបានចុះបញ្ជីអាករលើតម្លៃបន្ថែមហើយ នោះ លោក/លោកស្រីអាចស្នើសុំឥណទានអាករលើតម្លៃបន្ថែម ដែលបានកំណត់លើទំនិញឬសេវាខាងលើ នេះ។ នេះគឺជាអាករលើធាតុចូលរបស់លោក/លោកស្រី។ ក្រៅពីអាករលើតម្លៃបន្ថែមដែលបានបង់លើការទិញ វត្ថុធាតុដើម ឬ ការទិញទំនិញសម្រាប់លក់ទៅវិញ អាករលើធាតុចូលក៏រួមបញ្ចូលផងដែរ នូវអាករដែលបានបង់ លើៈ
      ក. ការទិញសម្ភារៈការិយាល័យ
      ខ. ការទិញយានយន្តសម្រាប់ដឹកជញ្ជូនទំនិញក្នុងអាជីវកម្ម
      គ. ចំណាយថ្លៃអគ្គីសនីសម្រាប់អាជីវកម្ម
      ឃ. ចំណាយថ្លៃទូរស័ព្ទប្រើប្រាស់សម្រាប់អាជីវកម្ម
      ង. ចំណាយលើសេវាក្នុងការធ្វើអាជីវកម្ម (ឧទាហរណ៏ៈ ថ្លៃឈ្នួលគណនេយ្យករ ឬមេធាវី)
      អាករលើធាតុចូលមិនរួមបញ្ចូលទេនូវអាករលើតម្លៃបន្ថែម ដែលបានបង់លើទំនិញឬ សេវាសម្រាប់អាជីវកម្ម របស់បុគ្គលដទៃ ឬ អាករលើតម្លៃបន្ថែមលើការទិញប្រើប្រាស់ផ្ទាល់ខ្លួន ដូចជាការទិញគ្រឿងសង្ហារឹមសម្រាប់ តុបតែងគេហដ្ឋានរបស់លោក/លោកស្រីជាដើម។ អាករលើតម្លៃបន្ថែមដែលបានបង់បែបនេះមិនមែនជាអាករ លើធាតុចូលរបស់លោក/លោកស្រីទេ។
  • ១១. ជានិច្ចកាលតើខ្ញុំអាចទទួលមកវិញនូវអាករលើធាតុចូលឬទេ?
    • នៅពេលដែលលោក/លោកស្រីមានការចំណាយ ហើយត្រូវបង់អាករលើតម្លៃបន្ថែម លោក/លោកស្រីត្រូវសួរ ខ្លួនឯងថា តើការចំណាយនេះសម្រាប់តែការប្រកបអាជីវកម្មរបស់លោក/លោកស្រីពិតមែនឬទេ?
      ប្រសិនបើពិតមែនលោក/លោកស្រីអាចនឹងកាត់កងបានដោយធ្វើការស្នើសុំឥណទានអាករលើធាតុចូល។
      សូមចងចាំថាលោក/លោកស្រីមិនអាចស្នើសុំជាឥណទានអាករលើធាតុចូលសម្រាប់ការចំណាយដូច ខាងក្រោមនេះបានទេដូចជាៈ
      ក. ការទិញរថយន្ត លើកលែងតែលោក/លោកស្រីប្រកបអាជីវកម្ម លក់់ឬជួល រថយន្តនោះ
      ខ. ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ លើកលែងតែលោក/លោកស្រី ប្រកបអាជីវកម្ម
          ផ្គត់ផ្គង់ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ
  • ១២. ចុះប្រសិនបើខ្ញុំធ្វើការផ្គត់ផ្គង់ជាប់អាករផង ផ្គត់ផ្គង់មិនជាប់អាករផង?
    • ប្រសិនបើពេលកំពុងធ្វើការផ្គត់ផ្គង់ជាប់អាករ លោក/លោកស្រីធ្វើការផ្គត់ផ្គង់មិនជាប់អាករដូចមានចែងក្នុង ចំណុចទី៣ លោក/លោកស្រីអាចស្នើសុំឥណទានអាករលើធាតុចូលបានតែចំណែកដែលទាក់ទិនទៅនិងការផ្គត់ ផ្គង់ជាប់អាករប៉ុណ្ណោះ។
  • ១៣. តើត្រូវមានភស្តុតាងអ្វីខ្លះដើម្បីស្នើសុំអាករលើធាតុចូល?
    • លោក/លោកស្រីត្រូវតែមានច្បាប់ដើមនៃបង្កាន់ដៃអាករលើតម្លៃបន្ថែមត្រឹមត្រូវ ឬ ប្រតិវេទន៍នាំចូលបញ្ជាក់ ដោយទីចាត់ការគយ និងរដ្ឋករដើម្បីស្នើសុំឥណទានអាករលើធាតុចូល។
      ប្រសិនបើលោក/លោកស្រីគ្មានឯកសារដូចខាងលើនេះទេ លោក/លោកស្រីមិនអាចស្នើសុំជាឥណទានបាន ទេ។
  • ១៤. តើខ្ញុំត្រូវស្នើសុំឥណទានអាករលើធាតុចូលដោយរបៀបណា?
    • នៅពេលដែលលោក/លោកស្រីបំពេញលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែនីមួយៗ ចំនួនទឹកប្រាក់ ដែលលោក/លោកស្រីសរសេរចូលក្នុងប្រអប់លេខ០៨ ឬប្រអប់លេខ១០ គឺជាឥណទានអាករលើធាតុចូល របស់លោក/លោកស្រី។
      ក្នុងករណីដែលចំនួនសរុបក្នុងប្រអប់លេខ១១ លើសពីចំនួនទឹកប្រាក់ក្នុងប្រអប់លេខ១៥ លោក/លោកស្រី ត្រូវសរសេរចំនួនលើសចូលក្នុងប្រអប់លេខ១៧ ដើម្បីសុំបង្វិលសងវិញ ឬ សរសេរចូលក្នុងប្រអប់លេខ១៨ សម្រាប់យោងទៅមុខក្នុងលិខិតប្រកាសខែបន្ទាប់។ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការទូទាត់ជូនលោក/លោក ស្រី បើសិនជាលោក/លោកស្រីជាអ្នកនាំចូល ឬ មានឥណទានសម្រាប់យោងទៅមុខរយៈពេលបីខែ។
  • ១៥. តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីទទួលបាននូវព័ត៌មានបន្ថែមទៀត?
  • ១៦. តើអ្នកណាខ្លះត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែម?
    • ក្រុមហ៊ុនដើមទុន អ្នកនាំចេញនាំចូល និងសហគ្រាសវិនិយោគទាំងអស់ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើ តម្លៃបន្ថែមចាប់ពីថ្ងៃចាប់ផ្តើមប្រកបអាជីវកម្ម។ បុគ្គលណាដែលបានបង្កើតសហគ្រាសអាជីវកម្ម ឬ មានបំណង បង្កើតសហគ្រាសអាជីវកម្មប្រសិនបើមាន ឬ រំពឹងថានឹងមានផលរបរជាប់អាករក្នុងរយៈពេលបីខែប្រតិទិនជាប់ គ្នាលើសពី១២៥លានរៀលសម្រាប់ការផ្គត់ផ្គង់ ទំនិញ និងលើសពី៦០លានរៀនសម្រាប់ការផ្គត់ផ្គង់សេវា បុគ្គល នោះអាចធ្វើការស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមបាន។ ម្យ៉ាងវិញទៀតក្នុងរយៈពេលដូចគ្នានេះបុគ្គលណា ដែលមានផលរបរជាប់អាករបានមកពីការចុះកិច្ចសន្យាជាមួយរដ្ឋលើសពី ៣០លានរៀល បុគ្គលនោះត្រូវតែ ចុះបញ្ជីអាករលើតម្លៃបន្ថែម។
      ផលរបរជាប់អាករ គឺជាចំណូលដុលរបស់អាជីវកម្មដោយមិនគិតបញ្ជូលអាករលើតម្លៃបន្ថែមនិងចំណូលពី ការផ្គត់ផ្គង់មិនជាប់អាករដូចមានចែងក្នុងមាត្រា៥៧ នៃច្បាប់ស្តីពីសារពើពន្ធ។
      សម្រាប់គោលដៅនៃការចុះបញ្ជីអាករលើតម្លៃបន្ថែម ពាក្យ "បុគ្គល" សំដៅដល់ៈ
      - សហគ្រាសឯកបុគ្គល
      - ក្រុមហ៊ុនសហកម្មសិទ្ធិ
      - ក្រុមហ៊ុនឯកជន
      - ក្រុមហ៊ុនមហាជន
      - ក្រុមហ៊ុនចំរុះ
      - ក្រុមអាជីវកម្ម
      - ក្លឹប ឬ សមាគម ។ល។
      ពាក្យ "សហគ្រាសអាជីវកម្ម" សំដៅដល់អាជីវកម្មគ្រប់ប្រភេទដូចជាៈ
      ក. អាជីវកម្មធម្មតាៈ ហាងលក់ទំនិញ អ្នកម៉ៅការ អ្នកផលិត អ្នកលក់ដុំ អ្នកផ្តល់សេវាផ្សេងៗ ​។ល។
      ខ. ការធ្វើអាជីវកម្មនិងវិជ្ជាជីវៈ : ស្ថាបត្យករ វិស្វករ គណនេយ្យករ មេធាវី ។ល។
      គ. សកម្មភាពដែលធ្វើឡើងដោយអង្គភាពមិនស្វែងរកចំណេញនានាៈ សហគម សមាគម ក្លឹបកីឡា ។ល។
  • ១៧. តើខ្ញុំត្រូវចុះបញ្ជីនៅពេលណា?
    • អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ លោក/លោកស្រីត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែមក្នុងរយៈពេល ១៥ថ្ងៃក្រោយមានសកម្មភាពសេដ្ឋកិច្ច (ក្រោយថ្ងៃចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម)។
  • ១៨. ធ្វើដូចម្តេចទើបដឹងថា ខ្ញុំជាបុគ្គលត្រូវចុះបញ្ជី?
    • ជាធម្មតាលោក/លោកស្រីត្រូវលើកយកមកពិចារណានូវផលរបរអាជីវកម្មរបស់ខ្លួនក្នុងរយៈពេល៣ខែប្រតិ ទិន កន្លងមក។ ប្រសិនបើក្នុងអំឡុងពេលនេះ លោក/លោកស្រីធ្វើការផ្គត់ផ្គង់ជាប់អាករ ហើយមានផលរបរជាប់ អាករលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីដូចមានចែងក្នុងចំណុចទី១ លោក/ លោកស្រីត្រូវចុះបញ្ជី អាករលើតម្លៃបន្ថែម។
      ក៏ដូចគ្នាដែរប្រសិនបើលោក/លោកស្រីរំពឹងជឿជាក់ថាក្នុងរយៈពេល៣ខែប្រតិទិនខាងមុខ តម្លៃសរុបនៃ ការផ្គត់ផ្គង់ជាប់អាកររបស់ខ្លួនលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីដូចមានចែងក្នុងចំណុចទី១ នោះ លោក/លោកស្រីត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែម។
      សូមចងចាំថាទោះបីលោក/លោកស្រីមិនមានកាតព្វកិច្ចចុះបញ្ជីនៅពេលបច្ចុប្បន្នក៏ដោយ តែបើសិនជា នៅពេលអនាគត អាជីវកម្មរបស់លោក/លោកស្រីមានការរីកចម្រើន ហើយផលរបរជាប់អាករកើនឡើង ដល់កំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី លោក/លោកស្រីត្រូវចុះបញ្ជីតាមការតម្រូវនៃច្បាប់ស្តីពីសារពើបន្ធ។
      សូមកត់សម្គាល់ថា ផលរបរជាប់អាកររបស់លោក/លោកស្រីគឺជាតម្លៃនៃការផ្គត់ផ្គង់ជាប់អាករទាំងអស់រួម ទាំងតម្លៃនៃការនាំចេញដែលជាប់អាករតាមអត្រាសូន្យភាគរយ។
  • ១៩. តើខ្ញុំត្រូវគណនាផលរបរជាប់អាកររបស់ខ្ញុំយ៉ាងដូចម្តេច?
    • ផលរបរជាប់អាកររបស់លោក/លោកស្រីត្រូវបានគណនាដោយផ្អែកលើមូលដ្ឋានជាប់បន្ត។ ត្រូវយកដំណាក់ កាលពីរមកថ្លឹងថ្លែងគឺ រយៈពេលបីខែប្រតិទិនកន្លងមក និងរយៈពេលបីខែប្រតិទិនខាងមុខ។
      លោក/លោកស្រីត្រូវធ្វើការប៉ាន់ស្មាននូវតម្លៃសរុបការផ្គត់ផ្គង់ជាប់អាករនៃទំនិញ និង សេវាក្នុងរយៈពេលបីខែ ប្រតិទិនកន្លងមក លើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី លោក/លោកស្រី ត្រូវចុះបញ្ជីអាករលើតម្លៃ បន្ថែម។
      បើសិនជានៅក្នុងអំឡុងពេលបីខែប្រតិទិនខាងមុខ លោក/លោកស្រីរំពឹងជឿជាក់ថាតម្លៃសរុបនៃការផ្គត់ផ្គង់ ជាប់អាករនៃទំនិញនិងសេវាលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី លោក/លោកស្រីក៏ត្រូវចុះបញ្ជីដែរ។
  • ២០. បើសិនជាផលរបររបស់ខ្ញុំទាបជាងកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីតើខ្ញុំអាចចុះបញ្ជីបានទេ?
    • បើសិនជានៅក្នុងរយៈពេល៣ខែប្រតិទិនផលរបរជាប់អាកររបស់លោក/លោកស្រីទាបជាងកំរិតអប្បបរមា នៃផលរបរត្រូវចុះបញ្ជីលោក/លោកស្រីអាចស្នើសុំចុះបញ្ជីដោយស្ម័គ្រចិត្ត។ លោក/លោកស្រីត្រូវបញ្ជាក់ជូន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារថានឹងគោរពប្រតិទិនឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់ខ្លួនដើម្បីគោល បំណងនៃអាករលើតម្លៃបន្ថែម។
      មុននឹងដាក់ពាក្យស្នើសុំចុះបញ្ជីលោក/លោកស្រីត្រូវពិចារណាថាតើការចុះបញ្ជីនឹងផ្តល់ផលប្រយោជន៍ដល់ លោក/លោកស្រីឬទេ។
  • ២១. កត្តាអ្វីខ្លះដែលត្រូវយកមកពិចារណាថាតើខ្ញុំគួរដាក់ពាក្យស្នើសុំចុះបញ្ជីឬទេ?
    • ក្នុងការពិចារណាថាតើលោក/លោកស្រីគួរចុះបញ្ជីអាករលើតម្លៃបន្ថែមឬយ៉ាងណានោះ លោក/លោកស្រីត្រូវ សួរខ្លួនឯងថាៈ
      ក. តើឥណទានអាករលើធាតុចូលរបស់ខ្ញុំ តែងតែលើសពីអាករដែលខ្ញុំកំណត់លើការលក់ដូររបស់ ខ្ញុំឬទេ?
      ឧទាហរណ៏ ប្រសិនបើលោក/លោកស្រីជាអ្នកប្រកបអាជីវកម្មទាក់ទិនដក់ការនាំចេញសេវាដែលជាប់អាករតាម អត្រាសូន្យភាគរយ លោក/លោកស្រីអាចពិចារណាបានថាលោក/លោកស្រីនឹងមានបំណងចុះបញ្ជី ដោយស្ម័គ្រ ចិត្តដើម្បីស្នើសុំបង្វិលសងវិញនូវប្រាក់អាករដែលបានបង់លើការទិញនិងចំណាយនានា។
      ខ. តើខ្ញុំធ្វើការផ្គត់ផ្គង់ជាប់អាករឱ្យបុគ្គលជាប់អាករដែលបានចុះបញ្ជីដទៃទៀតឬទេ?
      ប្រសិនបើលោក/លោកស្រីមិនបានចុះបញ្ជីអាករលើតម្លៃបន្ថែមទេ លោក/លោកស្រីមិនអាចចេញវិក្ក័យប័ត្រ អាករលើតម្លៃបន្ថែមឱ្យអតិថិជនដែលបានចុះបញ្ជីរបស់លោក/លោកស្រីបានទេ។ ពេលនោះអតិថិជនរបស់ លោក/លោកស្រីមិនអាចស្នើសុំឥណទានអាករលើធាតុចូលបានទេ ម្ល៉ោះហើយពេលលក់ចេញវិញ អតិថិជន របស់លោក/លោកស្រីត្រូវគិតថ្លៃខ្ពស់ជាងសព្វដង។ ក្នុងករណីនេះគាត់អាចនឹងជ្រើសរើសការធ្វើអាជីវកម្មជា មួយអ្នកផ្គត់ផ្គង់ដែលបានចុះបញ្ជីផ្សេងទៀត ហើយលោក/លោកស្រីនឹងបាត់បង់មុខរបររបស់ខ្លួន។
      គ. តើខ្ញុំធ្វើអាជីវកម្មជាសំខាន់ជាមួយបុគ្គលជាប់អាករដែលមិនបានចុះបញ្ជីឬទេ?
      ក្នុងករណីនេះ វាហាក់ដូចជាគ្មានផលប្រយោជន៍អ្វីដល់លោក/លោកស្រី ដើម្បីចុះចញ្ជីអាករលើតម្លៃបន្ថែម ទេ រហូតដល់ពេលណាដែលលោក/លោកស្រីមានផលរបរដល់កំរិតត្រូវចុះចញ្ជីដូចពោលក្នុងចំណុចទី៣ ខាងលើ។
      ឃ. លោក/លោកស្រីគួរយកមកពិចារណាផងដែរនូវកាតព្វកិច្ចនៃការចុះបញ្ជី
      នៅពេលដែលបានចុះបញ្ជីរួចលោក/លោកស្រីត្រូវគណនាអាករលើធាតុចេញលើការផ្គត់ផ្គង់ជាប់អាករទាំង អស់។ លោក/លោកស្រីអាចស្នើសុំឥណទានបានតែចំពោះអាករលើធាតុចូល ដែលអាចបែងចែកបានចំពោះ ការផ្គត់ផ្គង់ជាប់អាករប៉ុណ្ណោះ។ លោក/លោកស្រីត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែមជូន អគ្គនាយកដ្ឋាន ពន្ធដារឱ្យបានទៀងទាត់ ហើយនិងកាន់រក្សាបញ្ជីកាគណនេយ្យឱ្យបានត្រឹមត្រូវសម្រាប់មន្រ្តី អគ្គនាយកដ្ឋាន ពន្ធដារត្រួតពិនិត្យនៅគ្រប់ពេលវេលា។ ប្រសិនបើលោក/លោកស្រីសម្រេចធ្វើការស្នើសុំចុះបញ្ជីដោយស្ម័គ្រចិត្ត ត្រូវភ្ជាប់មកជាមួយនិងទម្រង់ពាក្យ ស្នើសុំនូវលិខិតពន្យល់អំពីចរិតនៃអាជីវកម្មរបស់លោក/លោកស្រី និងមូល ហេតុដែលលោក/លោកស្រីមាន បំណងចុះបញ្ជីព្រមទាំងចុះកាលបរិច្ឆេទនៃការស្នើសុំចុះបញ្ជីផង។
      ប្រសិនបើលោក/លោកស្រីពុំមានបំណងចុះបញ្ជីក្នុងពេលបច្ចុប្បន្នទេ លោក/លោកស្រីត្រូវបញ្ជាក់ហេតុផល។
      ប្រសិនបើលោក/លោកស្រីត្រូវចុះបញ្ជីដោយស្ម័គ្រចិត្ត លោក/លោកស្រីស្ថិតក្នុងលក្ខណៈជាបុគ្គលចុះបញ្ជីក្នុង រយៈពេល២ឆ្នាំដោយមិនគិតពីតម្លៃនៃផលរបរជាប់អាករនៃអាជីវកម្មរបស់លោក/លោកស្រីឡើយ។
  • ២២. ប្រសិនបើខ្ញុំមានបំណងចុះបញ្ជីដោយស្ម័គ្រចិត្ត តើអគ្គនាយកដ្ឋានពន្ធដារអាចបដិសេធការចុះបញ្ជីរបស់ខ្ញុំបានឬទេ?
    • ការចុះបញ្ជីដោយស្ម័គ្រចិត្ត អាចធ្វើទៅបានអាស្រ័យដោយការសម្រេចរបស់អគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារ អាចបដិសេធការស្នើសុំចុះបញ្ជីរបស់បុគ្គលណាដែលៈ
      - ពុំមានទីកន្លែងស្នាក់នៅ ឬ កន្លែងអាជីវកម្មជាប់លាប់
      - ពុំបានកាន់និងរក្សាទុកបញ្ជីកាគណនេយ្យត្រឹមត្រូវ
      - មិនបានបើកគណនីធនាគារជាមួយធនាគារណាមួយ
      - បានចុះបញ្ជីសម្រាប់គោលបំណងអាករលើតម្លៃបន្ថែមពីមុនមកតែមិនបានបំពេញកាតព្វកិច្ចតាមបទប្បញ្ញត្តិ ស្តីពីអាករលើតម្លៃបន្ថែម។
  • ២៣. តើខ្ញុំអាចចុះបញ្ជីមុនពេលចាប់ផ្តើមធ្វើអាជីវកម្មបានឬទេ?
    • ប្រសិនបើលោក/លោកស្រីមិនទាន់បានធ្វើការផ្គត់ផ្គង់ជាប់អាករ ក្នុងខណៈដែលបានចាប់ផ្តើមធ្វើអាជីវកម្មរួច មកហើយ ហើយលោក/លោកស្រីមានបំណងនឹងធ្វើការផ្គត់ផ្គង់ជាប់អាករ នៅពេលខាងមុខ ឧទាហរណ៏ដូចជា ការសាងសង់រោងចក្រជាដើម លោក/លោកស្រីអាចស្នើសុំចុះបញ្ជីជាសហគ្រាសវិនិយោគ មុនថ្ងៃចាប់ផ្តើមធ្វើ ការផ្គត់ផ្គង់ជាប់អាករបាន។
      លោក/លោកស្រីត្រូវបង្ហាញភស្តុតាងច្បាស់លាស់ជូនអគ្គនាយកដ្ឋានពន្ធដារនូវគោលបំណង នៃក្រុមហ៊ុន របស់លោក/លោកស្រីក្នុងការផ្គត់ផ្គង់ជាប់អាករដោយមធ្យោបាយអាជីវកម្មនានា ដូចជាការសិក្សាពីអាជ្ញាប័ណ្ណ វិនិយោគ កិច្ចសន្យាដែលបានស្នើសុំព័ត៌មានលម្អិតនៃទំនិញក្នុងស្តុក និងការទិញទ្រព្យសកម្មនានា ។ល។
      ប្រសិនបើពាក្យស្នើសុំចុះបញ្ជីរបស់លោក/លោកស្រីត្រូវបានទទួល លោក/លោកស្រីអាចស្នើសុំវិញជា បណ្តោះអាសន្ននូវអាករលើធាតុចូលដែលអាចបែងចែងបានទាំងអស់នៃការផ្គត់ផ្គង់អាករដែលជាគោលបំណង របស់លោក/លោកស្រី។
      ប៉ុន្តែបើសិនជាលោក/លោកស្រីមិនបានធ្វើការផ្គត់ផ្គង់ជាប់អាករក្នុងរយៈពេល២ឆ្នាំទេ នោះលោក/លោកស្រី ត្រូវបង់ជូនអគ្គនាយកដ្ឋានពន្ធដារវិញនូវអាករលើធាតុចូលដែលអគ្គនាយកដ្ឋានពន្ធដារបានបង្វិលសងលោក/ លោកស្រីក្នុងរយៈពេលកន្លងមក។
      វិធាននៃអាករលើធាតុចូលមានបញ្ជាក់លម្អិតក្នុងអនុក្រឹត្យស្តីពីអាករលើតម្លៃបន្ថែម លេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ១៩៩៩។
  • ២៤. បើសិនជាមានអាករលើផលរបរ និងអាករប្រើប្រាស់ បានបង់នៅមុនពេលចុះបញ្ជីអាករលើតម្លៃបន្ថែម តើត្រូវធ្វើយ៉ាងដូចម្តេច?
    • បើសិនជានៅពេលចាប់ផ្តើមអនុវត្តអាករលើតម្លៃបន្ថែម លោក/លោកស្រីមាននៅក្នុងស្តុករបស់ខ្លួននូវទំនិញ ជាមូលធននិងទំនិញផ្សេងទៀតដែលបានបង់អាករលើផលរបរ ឬអាករប្រើប្រាស់ លោក/លោកស្រីអាចមាន សិទ្ធិស្នើសុំឥណទានសម្រាប់អាករទាំងនោះបានចំពោះតែទំនិញដែលបានទិញក្នុងរយៈពេល ៦០ ថ្ងៃមុនថ្ងៃចាប់ ផ្តើមអនុវត្តអាករលើតម្លៃបន្ថែមប៉ុណ្ណោះ។
  • ២៥. តើត្រូវធ្វើយ៉ាងដូចម្តេចចំពោះអាករលើតម្លៃបន្ថែមដែលខ្ញុំបានបង់នៅមុនពេលចុះបញ្ជី?
    • លោក/លោកស្រីអាចស្នើសុំឱ្យបង្វិលសងវិញនូវអាករលើតម្លៃបន្ថែមដែលបានបង់លើទំនិញប្រើប្រាស់ក្នុងការ បង្កើតអាជីវកម្ម ចំពោះតែទំនិញដែលបានទិញក្នុងរយៈពេល ៦០ថ្ងៃមុនថ្ងៃចុះបញ្ជីប៉ុណ្ណោះ។
      លោក/លោកស្រីត្រូវសុំទម្រង់ស្នើសុំឥណទានពីនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។ នៅពេលដាក់ពាក្យស្នើ សុំឥណទាន លោក/លោកស្រីត្រូវភ្ជាប់មកជាមួយនូវឯកសារដែលជាភស្តុតាងថាបានបង់អាករលើតម្លៃបន្ថែម លើទំនិញទាំងនោះ។
  • ២៦. តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេចដើម្បីចុះបញ្ជីអាករលើតម្លៃបន្ថែម?
    • ទម្រង់អតប១០១ គឺជាពាក្យស្នើសុំចុះបញ្ជីសម្រាប់បុគ្គលជាប់អាករ ហើយក៏អាចប្រើជាពាក្យស្នើសុំចុះបញ្ជី ដោយស្ម័គ្រចិត្តផងដែរ។ ទម្រង់នេះត្រូវបានផ្តល់ជូនលោក/លោកស្រី ដោយនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ។ លោក/ លោកស្រីត្រូវបំពេញទម្រង់នេះនិងផ្តល់នូវព័ត៌មានបន្ថែមនានាទៅតាមការតម្រូវ ហើយយកទម្រង់ នេះទៅដាក់ជូន នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំយ៉ាងយឺតបំផុតត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ពីខែដែលផលរបរ របស់លោក/លោកស្រី មានការកើនឡើងលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី។ ចំពោះក្រុមហ៊ុនដើម ទុនគ្រប់ប្រភេទអ្នកនាំចេញនាំ ចូល សហគ្រាសវិនិយោគ ឬអង្គភាពរបស់រដ្ឋត្រូវបំពេញទម្រង់ហើយយកទៅ ដាក់ជូននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ ពន្ធធំនៅមុនពេលចាប់ផ្តើមប្រកបអាជីវកម្ម។ ចំពោះការយឺតយ៉ាវក្នុងការ ដាក់ពាក្យស្នើសុំចុះបញ្ជី លោក/លោកស្រីនឹង ត្រូវទទួលរងទោសទណ្ឌទៅតាមច្បាប់ស្តីពីសារពើពន្ធ។ នៅពេក ដាក់ពាក្យស្នើសុំចុះបញ្ជី អគ្គនាយកដ្ឋានពន្ធដារនឹង ផ្តល់ជូនលោក/លោកស្រីនូវលេខចុះបញ្ជីដែលជាលេខ អត្តសញ្ញាណកម្មអតបរបស់លោក/លោកស្រី។ វិញ្ញាបនប័ត្រ ចុះបញ្ជីត្រូវបានផ្តល់ជូនលោក/លោកស្រី ហើយ លោក/លោកស្រីត្រូវតាំង ឬព្យួរវិញ្ញាបនប័ត្រនេះនៅទីកន្លែងអាជីវកម្ម ជាសំខាន់របស់ខ្លួន។
      ប្រសិនបើការដាក់ពាក្យស្នើសុំចុះបញ្ជីត្រូវបានបដិសេធ អគ្គនាយកដ្ឋានពន្ធដារនឹងជូនដំណឹងដល់លោក/ លោកស្រី ដោយភ្ជាប់ជាមួយនូវសេចក្តីពន្យល់ផ្សេងៗដែលជាហេតុផលនៃការបដិសេធ។
  • ២៧. តើខ្ញុំត្រូវចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែមនៅពេលណា?
    • លោក/លោកស្រីត្រូវចាប់ផ្តើមកាន់បញ្ជីគណនេយ្យអាករលើតម្លៃបន្ថែម ហើយនិងប្រមូលអាករលើតម្លៃបន្ថែម ពីអតិថិជនចាប់ពីកាលបរិច្ឆេទដែលមានបញ្ជាក់ក្នុងវិញ្ញាបនប័ត្រចុះបញ្ជីរបស់លោក/លោកស្រី។
  • ២៨. សម្រាប់គោលដៅនៃអាករលើតម្លៃបន្ថែម តើត្រូវកាន់បញ្ជីនិងកំណត់ត្រាអ្វីខ្លះ?
    • លោក/លោកស្រីត្រូវកាន់បញ្ជីគណនេយ្យអាករលើតម្លៃបន្ថែមដែលរួមមានកំណត់ត្រានៃការផ្គត់ផ្គង់និងការ ទិញទាំងអស់ ព្រមទាំងសង្ខេបកំណត់ត្រាអាករលើតម្លៃបន្ថែមនៃលិខិតប្រកាសប្រចាំខែនីមួយៗ។
      ប្រសិនបើលោក/លោកស្រីធ្លាប់បានប្រកបអាជីវកម្ម លោក/លោកស្រីនឹងដឹងថាព័ត៌មាននៅក្នុងកំណត់ត្រា ប្រចាំថ្ងៃរបស់លោក/លោកស្រីអាចនឹងប្រើប្រាស់សម្រាប់គណនេយ្យអាករលើតម្លៃបន្ថែមបាន។
  • ២៩. តើខ្ញុំត្រូវធ្វើដូចម្តេចចំពោះលិខិតប្រកាសប្រចាំខែ?
    • លោក/លោកស្រីត្រូវដាក់លិខិតប្រកាស(ទម្រង់អតប២០០) ជារៀងរាល់ខែ។ រយៈពេលដែលគ្របដណ្តប់ ដោយលិខិតប្រកាសហៅថារយៈពេលជាប់អាករ។ លោក/លោកស្រីត្រូវបំពេញព័ត៌មានលម្អិតអំពីការផ្គត់ផ្គង់ ដែលលោក/លោកស្រីបានធ្វើនិងបានទទួលនៅក្នុងរយៈពេលជាប់អាករ(ខែ) ហើយនិងបង់ប្រាក់អាករជូន អគ្គនាយកដ្ឋានពន្ធដារ ឬធ្វើការស្នើសុំបង្វិលសងឥណទានអាករ។ លោក/លោកស្រីត្រូវដាក់លិខិតប្រកាស និង បង់ប្រាក់អាករនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលជា រយៈពេលជាប់អាករ។
  • ៣០. តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីទទួលបាននូវព័ត៌មានបន្ថែមទៀត?
ឱកាសការងារ ពីអគ្គនាយកដ្ឋានពន្ធដារ
VT2014
ទំព័រស្ទង់មតិអំពីគេហទំព័រ របស់អគ្គនាយកដ្ឋានពន្ធដារ
លិខិតប្រកាសពន្ធ

លិខិតប្រកាសពន្ធគ្រប់ប្រភេទ
បទបញ្ជាផ្ទៃក្នុង

ភ្ជាប់ទៅគេហទំព័ររបស់
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
 អគ្គនាយកដ្ឋានរតនាគារជាតិ
 ផ្សេងៗទៀត
ប្រតិទិនឈប់សម្រាក
- ឆ្នាំ ២០១៧
- ឆ្នាំ ២០១៦
វគ្គបណ្តុះបណ្តាល
- ផ្សេងៗ...
សាលាជាតិពន្ធដារ
- ពាក្យស្នើសុំចូលរៀន
ខ្មែរយូនីកូដ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
ខែនេះ
ខែមុន
សរុប
744
83,276
114,947
5,080,243
ព័ត៌មានផ្ទៃក្នុងសម្រាប់នាយកដ្ឋាន និង សាខាពន្ធដារខេត្ត-ខណ្ឌ
-សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ដល់បេក្ខជន​មន្ត្រីរាជការ​ពន្ធដារ​ ទៅសិក្សាថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែកគ្រប់គ្រង និង​គោល​នយោ​បាយ​សារពើ​ពន្ធ ចំនួន ០១រូប ឬ ០២រូប នៅសាកលវិទ្យាល័យ Keoi ប្រទេសជប៉ុន១១ សីហា ២០១៧
-លិខិតអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រមូលចំណូលពន្ធ​ប្រចាំខែកក្កដា ឆ្នាំ២០១៧ ព្រមទាំងទិសដៅ​សម្រាប់អនុវត្តបន្ត របស់អគ្គនាយក​ដ្ឋានពន្ធដារ០៣ សីហា ២០១៧

ភ្ជាប់ចូលប្រព័ន្ធដើម្បីទាញយកឯកសារ
 
 
វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការពន្ធដារ
- បញ្ជីរាយនាមមន្ត្រីរាជការពន្ធដារដែលត្រូវចូលរួម​វគ្គបណ្តុះបណ្តាល​ស្តីពីការចុះ​បញ្ជី​ពន្ធដារ សេវា​អ្នកជាប់ពន្ធ និងការ​គ្រប់គ្រងបំណុលពន្ធ ក្រុមទី៣ 26 July 2017
- បញ្ជីរាយនាមមន្ត្រីរាជការពន្ធដារដែលត្រូវចូលរួម​វគ្គបណ្តុះបណ្តាល​ស្តីពីការចុះ​បញ្ជី​ពន្ធដារ សេវា​អ្នកជាប់ពន្ធ និងការ​គ្រប់គ្រងបំណុលពន្ធ ក្រុមទី២ 26 July 2017
- បញ្ជីរាយនាមមន្ត្រីរាជការពន្ធដារដែលត្រូវចូលរួម​វគ្គបណ្តុះបណ្តាល​ស្តីពីការចុះ​បញ្ជី​ពន្ធដារ សេវា​អ្នកជាប់ពន្ធ និងការ​គ្រប់គ្រងបំណុលពន្ធ ក្រុមទី១ 26 July 2017
- បញ្ជីរាយនាមមន្ត្រីរាជការពន្ធដារដែលត្រូវចូលរួម​វគ្គបណ្តុះបណ្តាល​ស្តីពីពន្ធលើ​ប្រាក់ចំណូល​ និងការ​ពិនិត្យ​លិខិតប្រកាស​ពន្ធប្រចាំឆ្នាំ ១៣ កក្កដា ២០១៧
--------------------------------------------------------------------------------------------------------------------------
ឯកសាររបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសារពើពន្ធ និង បទបង្ហាញផ្សេងៗ
- សៀវភៅណែនាំការប្រើ​ប្រាស់​កម្មវិធី​សម្រង់​សហគ្រាស​ត្រូវ​លុប​ចេញ​ពីបញ្ជី ក្នុងប្រព័ន្ធ​គ្រប់គ្រង​ការប្រមូលពន្ធរបបស្វ័យ​ប្រកាស ២០ កញ្ញា ២០១៦
- សៀវភៅណែនាំ​ការប្រើប្រាស់កម្មវិធី​បំណុល​ពន្ធមិនអាច​ប្រមូលបាន ០១ កញ្ញា ២០១៦
- របៀបប្រើប្រាស់កម្មវិធីគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យ 05/03/2014
- របៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រមូលពន្ធរបបស្វ័យប្រកាស (SAS) 10/05/2013
ភ្ជាប់ចូលប្រព័ន្ធដើម្បីទាញយកឯកសារ