ការឆ្លើយតបរបស់លោក-លោកស្រីមានសារៈសំខាន់សម្រាប់យើងខ្ញុំធ្វើការកែលម្អ និងផ្តល់សេវាជូនលោក-លោកស្រីឲ្យកាន់តែ ប្រសើរឡើង

សូមថ្លែងអំណរគុណលោក-លោកស្រីសម្រាប់ការចំណាយពេលឆ្លើយសំណួរ។​

សូមមេត្តាឆ្លើយឲ្យបានគ្រប់សំណួរ។

Database មិនដំណើរ សូមមេត្តាព្យាយាមម្តងទៀត។

 
 
បេសកកម្ម
អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មធ្វើឱ្យសម្រេចការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារតាមការៈ
  - ផ្តល់សេវាដល់អ្នកជាប់ពន្ធរួមមាន ការផ្តល់ព័ត៌មាន អប់រំ ពន្យល់ណែនាំ ដើម្បីឱ្យអ្នកជាប់ពន្ធប្រតិបត្តិត្រឹមត្រូវ តាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
  - អនុវត្តកម្មវិធីចាប់បង្ខំ ដោយការធ្វើសវនកម្ម ការអនុវត្តវិធានការតឹងទារ និងអនុវត្តទោសទណ្ឌតាមការកំណត់ នៃបទប្បញ្ញត្តិស្តីពីពន្ធដារចំពោះអ្នកជាប់ពន្ធដែលមិនបានប្រតិបត្តិត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិនានា ស្តីពីពន្ធដារ
  - ប្រមូលចំណូលពន្ធ តាមការអនុវត្តត្រឹមត្រូវនូវច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ និងបង់គ្រប់គ្រាន់ចូល ថវិកាជាតិ
  - ផ្តល់សេវា និងការអប់រំអ្នកជាប់ពន្ធ ដើម្បីធានាឱ្យច្បាប់នានាស្តីពីពន្ធដារត្រូវបានគោរព និងអនុវត្តត្រឹមត្រូវ
  - អនុវត្តកម្មវិធីចាប់បង្ខំប្រកបដោយប្រសិទ្ធភាព មានការទទួលខុសត្រូវខ្ពស់ និងស្មើភាពគ្នា ចំពោះអ្នកជាប់ពន្ធ ដែលមិនគោរពច្បាប់ និងបទញ្ញត្តិស្តីពីសារពើពន្ធ
  - អនុវត្តគោលការណ៏យុត្តិធម៌ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ ដើម្បីបង្កើនការជឿទុកចិត្ត ចំពោះរដ្ឋបាលសារពើពន្ធ
  - បន្ថយការចំណាយរបស់រដ្ឋបាលសារពើពន្ធ ក្នុងការរៀបចំកម្មវិធី និងកិច្ចដំណើរការរបស់ខ្លួនធ្វើឱ្យមានភាព សាមញ្ញចំពោះតម្រូវការផ្សេងៗ និងបន្ថយការចំណាយរបស់អ្នកជាប់ពន្ធ
  - បង្កើនសមត្ថភាព ចំណេះដឹងដល់មន្រ្តីពន្ធដារជាប្រចាំ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាព
  - បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតាមរយៈគោលនយោបាយ កិច្ចដំណើរការការងារ និងប្រព័ន្ធការងារដែល មានភាពច្បាស់លាស់ ទំនើប និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន
តួនាទី និង ភារកិច្ច
អគ្គនាយកដ្ឋានពន្ធដារមានភារកិច្ចជាអាទិ៍ដូចតទៅៈ
  - រៀបចំគោលនយោបាយសារពើពន្ធ និងការប្រមូលពន្ធគ្រប់ប្រភេទបង់ចូលថវិកាជាតិ
  - រៀបចំសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋាននានាស្តីពីពន្ធដារ កំណត់បញ្ជីឯកសារចាំបាច់នានា និងលិខិតយុត្តិការ ដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវកាន់កាប់រក្សាទុក និងផ្តល់ជូនរដ្ឋបាលសារពើពន្ធ
  - កំណត់មូលដ្ឋានគិតពន្ធលើអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដោយផ្អែកលើការអង្កេត និងផ្គុំព័ត៌មាន
  - គណនា និងប្រមូលប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងចំណូលផ្សេងៗ
  - កសាងកម្មវិធី និងអនុវត្តការងារសវនកម្មចំពោះអ្នកជាប់ពន្ធ
  - ទទួលបន្ទុកសហប្រតិបត្តិការអន្តរជាតិក្នុងផ្នែកពន្ធដារ
  - អនុវត្តទោសទណ្ឌតាមច្បាប់ចំពោះអ្នកជាប់ពន្ធ និងភ្នាក់ងារកាត់ទុក ដែលល្មើសបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
  - ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងប្រចាំឆ្នាំនីមួយៗ
ស្ថាប័ន - រចនាសម្ព័ន្ធ
  រចនាសម័្ពន្ធនៃការគ្រប់គ្រង
 នាយកដ្ឋាននៃអគ្គនាយកដ្ឋានពន្ធដារ
  សាខាពន្ធដារខណ្ឌ-ខេត្ត
[ ត្រឡប់ទៅលើ ]
ឱកាសការងារ ពីអគ្គនាយកដ្ឋានពន្ធដារ
VT2014
ទំព័រស្ទង់មតិអំពីគេហទំព័រ របស់អគ្គនាយកដ្ឋានពន្ធដារ
លិខិតប្រកាសពន្ធ

លិខិតប្រកាសពន្ធគ្រប់ប្រភេទ
បទបញ្ជាផ្ទៃក្នុង

ភ្ជាប់ទៅគេហទំព័ររបស់
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
 អគ្គនាយកដ្ឋានរតនាគារជាតិ
 ផ្សេងៗទៀត
ប្រតិទិនឈប់សម្រាក
- ឆ្នាំ ២០១៧
- ឆ្នាំ ២០១៦
វគ្គបណ្តុះបណ្តាល
- ផ្សេងៗ...
សាលាជាតិពន្ធដារ
- ពាក្យស្នើសុំចូលរៀន
ខ្មែរយូនីកូដ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
ខែនេះ
ខែមុន
សរុប
1,726
97,919
115,528
5,332,771
ព័ត៌មានផ្ទៃក្នុងសម្រាប់នាយកដ្ឋាន និង សាខាពន្ធដារខេត្ត-ខណ្ឌ
-វគ្គសិក្សា​តាមអនឡាញ​ (Online) ស្តីពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ដែលរៀបចំ​ឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund - IMF)១១​ តុលា ២០១៧
-សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ដល់បេក្ខជន​មន្ត្រីរាជការ​ពន្ធដារ​ ទៅសិក្សាថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែកគ្រប់គ្រង និង​គោល​នយោ​បាយ​សារពើ​ពន្ធ ចំនួន ០១រូប ឬ ០២រូប នៅសាកលវិទ្យាល័យ Keoi ប្រទេសជប៉ុន១១ សីហា ២០១៧

ភ្ជាប់ចូលប្រព័ន្ធដើម្បីទាញយកឯកសារ
 
 
វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការពន្ធដារ
- បញ្ជីរាយនាមមន្ត្រីរាជការពន្ធដារដែលត្រូវចូលរួម​វគ្គបណ្តុះបណ្តាល​ស្តីពីជំនាញ​ធ្វើ​កំណត់ហេតុ​អង្គ​ប្រជុំ​ និងជំនាញ​ធ្វើរបាយការណ៍​អង្គប្រជុំ ១៧ តុលា ឆ្នាំ២០១៧
- បញ្ជីរាយនាមមន្ត្រីរាជការពន្ធដារដែលត្រូវចូលរួម​វគ្គបណ្តុះបណ្តាល​ស្តីពីជំនាញ​វិភាគវែក​ញែក​ដើ​ម្បី​ដោះ​ស្រាយ​បញ្ហា ១៧ តុលា ឆ្នាំ២០១៧
--------------------------------------------------------------------------------------------------------------------------
ឯកសាររបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសារពើពន្ធ និង បទបង្ហាញផ្សេងៗ
- សៀវភៅណែនាំការប្រើ​ប្រាស់​កម្មវិធី​សម្រង់​សហគ្រាស​ត្រូវ​លុប​ចេញ​ពីបញ្ជី ក្នុងប្រព័ន្ធ​គ្រប់គ្រង​ការប្រមូលពន្ធរបបស្វ័យ​ប្រកាស ២០ កញ្ញា ២០១៦
- សៀវភៅណែនាំ​ការប្រើប្រាស់កម្មវិធី​បំណុល​ពន្ធមិនអាច​ប្រមូលបាន ០១ កញ្ញា ២០១៦
- របៀបប្រើប្រាស់កម្មវិធីគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យ 05/03/2014
- របៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រមូលពន្ធរបបស្វ័យប្រកាស (SAS) 10/05/2013
ភ្ជាប់ចូលប្រព័ន្ធដើម្បីទាញយកឯកសារ